loading...

Thursday, January 5, 2017

ពិតជា​សាហាវ​ពេកហើយ​ !! ពេទ្យកំពុងតែ​ដេរ​របួស​ ស្រាប់តែ​ ស្ទាវ​មួយ​ក្រុម​ប្រដាប់ដោយ​កាំបិត​-ដាវ ចូលកាប់ពេញពេទ្យ​

 ភ្នំពេញ៖កាលពីវេលាម៉ោង១១និង៤៥នាទី​យប់ថ្ងៃទី​៤មករា២០១៧នេះមាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ដោយ​គ្រូពេទ្យ​រត់​ប្រសេចប្រសាច​ពេញ​ពេទ្យ​ ខណៈ​កំពុងតែ​ដេរ​របួស​ឲ្យ​យុវជន​ម្នាក់​ ត្រូវ​យុវជន​មួយ​ក្រុម​ទៀត​ប្រដាប់ដោយ​កាំបិត​-ដាវ ចូល​មកកាប់​បន្ថែម​លើ​យុវជន​ដែល​រងគ្រោះ​កំពុង​ព្យាបាល​ខាងលើ​ ពិតជា​សាហាវ​មែន​!!។

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅចំណុច​មន្ទីរពេទ្យ​«សម្ដេចឪ» គីឡូម៉ែត្រលេខ៦​។ប្រភព​ពី​អ្នក​គ្រូពេទ្យ​ម្នាក់​បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានក្មេងស្ទាវមួយក្រុម​ បានមកវៃអ្នករបួសចូលព្យាបាលនៅមន្ទីពេទ្យសម្ដេចឪ​ ហើយនឹងបំផ្លាញសំភារៈក្នុងពេទ្យអស់មួយចំនួន ខណៈ​កំពុងតែ​ដេរបួសហើយ​ ក៏ស្រាប់តែចូលមក​ហើយវៃអ្នកជំងឺ​ និងអ្នកកំដរ​ ពេញពេទ្យ​ បន្ទាប់ពី​បង្ក​រួច​ អ្នកវៃបានរត់បាត់ ដោយបន្សល់អ្នករងរបួសកាន់តែធ្ងន់​ បញ្ជូនទៅពេទ្យធំ​ ព្រោះត្រូវរបួសបន្ថែមទៀតគឺធ្ងន់ធ្ងរ។

រឿងរ៉ាវ​យ៉ាង​ណា​មិនទាន់​ដឹងនៅឡើយ​ ព័ត៌មាន​លំអិត​និង​បន្ត​ផ្សាយ​ជូន​នៅពេលក្រោយ​បើ​យ៉ាង​ណានោះ​៕



ពិតជា​សាហាវ​ពេកហើយ​ !! ពេទ្យកំពុងតែ​ដេរ​របួស​ ស្រាប់តែ​ ស្ទាវ​មួយ​ក្រុម​ប្រដាប់ដោយ​កាំបិត​-ដាវ ចូលកាប់ពេញពេទ្យ​
4/ 5
Oleh
loading...