loading...

Sunday, January 1, 2017

បាត់ដំណឹង កូនស្រី ដែលធ្វើកម្មកររោងចក្រនៅស្រុយឆ្ងាយយូរពេកបុរសទុរគត់អស់ទីពឹងម្នាក់ចងកសំលាប់ខ្លួន


កណ្តាល៖បុរសម្នាក់ឈ្មោះខេន ចូច ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិគោហ៊េឃុំរកាកោងទី1ស្រុកមុខកំពូលខេត្ត កណ្តាល មុខរបរធ្វើសំណង់ ។
មុនកើតហេតុ៤ថ្ងៃ ជនរងគ្រោះមានវិបត្តិដោយ សារបាត់ដំណឹង កូនស្រី ដែលធ្វើកម្មកររោងចក្រនៅបែកចានដោយទូរស័ព្ទ មិនអាចទាក់ទងគ្នាបាន។ ដោយមានវិបត្តិខាងលើ នៅថ្ងៃកើតហេតុជនរងគ្រោះបានដើរទៅផ្ទះប្អូនថ្លៃឈ្មោះ ចន ចន្ធី បន្ទាប់មកជនរងគ្រោះដើរសំដៅទៅដើមស្វាយកែវរមៀត ចម្ងាយ ពីផ្ទះ ចនចន្ធីប្រហែល៥ម៉ែត្ររួចយកក្រម៉ាបង់នឹងកទៅចងនិងមែកស្វាយសម្លាប់ខ្លួន។ ក្រោយពីទទួលដំណឹងកម្លាំងជំនាញស្រុកនិងប៉ុស្តិបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ
ដើម្បីធ្វើការពិនិត្យសពមានស្នាមជាំលើបំពង់ក រាងអក្សរអ៊ុយ ក្រៅពីស្លាកស្នាមខាងលើពុំមានស្លាកស្នាមអ្វីទៀតឡើយ។ក្រោយពីធ្វើកោលសវិច្ឆ័យជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួន
ពិតប្រាកដមែន សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។




បាត់ដំណឹង កូនស្រី ដែលធ្វើកម្មកររោងចក្រនៅស្រុយឆ្ងាយយូរពេកបុរសទុរគត់អស់ទីពឹងម្នាក់ចងកសំលាប់ខ្លួន
4/ 5
Oleh
loading...