loading...

Saturday, December 24, 2016

ក្រុមហ៊ុន ម្សៅទឹកដោះគោDumex បរិច្ចាគ ១០ ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

ឌុយមិច​កម្ពុជា បាន​បរិច្ចាគ​ប្រាក់ ១០០ ០០០ ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ដើម្បី​គាំទ្រ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ និង​បេសកកម្ម​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ក្រោម​គំនិត​ផ្ដួចផ្ដើម​គម្រោង​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន។
លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​ទទួល​យក​ការ​បរិច្ចាគ​មូល​និធិ​នេះ និង​អរគុណ​ដល់​ឌុយមិច​កម្ពុជា ចំពោះ​គំនិត​ផ្ដួចផ្ដើម​គម្រោង​ទំនួល​ខុស​ត្រូវ​សង្គម ព្រម​ទាំង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ និង​បេសកកម្ម​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។
លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា៖ "មន្ទីរ​ពេទ្យ​គន្ធបុប្ផា កំពុង​មាន​តម្រូវ​ការ​ខ្ពស់​ផ្នែក​មូលនិធិ ដើម្បី​បន្ត​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ដោយ​សារ​តែ​មន្ទីរ​ពេទ្យ​មាន​កំណើន​អ្នក​ជំងឺ​ដែល​ត្រូវ​ផ្ដល់​សេវា​ថែរក្សា និង​ព្យាបាល​ខ្ពស់"។
លោក Martin Hoelscher ប្រធាន​គ្រប់​គ្រង​ទូទៅ Danone Nutricia ឥណ្ឌូ​ចិន បាន​បញ្ជាក់​ប្រាប់​ពី​បេសកកម្ម​របស់ Danone Nutricia ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​ផ្នែក​អាហារូបត្ថម្ភ​សម្រាប់​អាយុ​កាល​ដំបូង ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត​នៅ​អឺរ៉ុប ថា៖ "បេសកកម្ម​របស់​យើង​គឺ «ស្ថិត​នៅ​ជិត​អ្នក​ម្ដាយ​ដើម្បី​ចិញ្ចឹម​បី​បាច់​ជីវិត​ថ្មី» ដោយ​ជំរុញ​ការ​ណែនាំ​អំពី​អាហារូបត្ថម្ភ​ប្រកប​ដោយ​សុខភាព​ល្អ​តាម​រយៈ​កម្មវិធី​អប់រំ និង​សេវាកម្ម​របស់​យើង។ យើង​ប្ដេជ្ញា​ចូលរួម​លើក​កម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​តាម​រយៈ​ការ​ផ្ដល់​​អាហារូបត្ថម្ភ​អាយុ​កាល​ដំបូង ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ យល់​ច្បាស់​ពី​តម្រូវការ​របស់​មាតាបិតា ព្រម​ទាំង​ភាព​ស្ទាត់​ជំនាញ​របស់​យើង។
ការ​បរិច្ចាគ​មូលនិធិ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ស្រប​តាម​ការ​ប្ដេជ្ញា​របស់​យើង ដើម្បី​បង្ហាញ​ពី​ស្មារតី​ផ្ដោត​លើ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម ដើម្បី​បង្កើត​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​លើ​ផ្នែក​សុខភាព​របស់​កុមារ​កម្ពុជា។ ឌុយមិច នឹង​នៅ​បន្ត​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន ដោយ​សហការ​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា"៕

ក្រុមហ៊ុន ម្សៅទឹកដោះគោDumex បរិច្ចាគ ១០ ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា
4/ 5
Oleh
loading...