loading...

Friday, December 23, 2016

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យស្ត្រី​ម្នាក់ស្លាប់ក្នុងថ្លុកឈាម នឹង របួសធ្ងន់២នាក់


ត្បូងឃ្មុំ ៖ កាលពី​វេលា​ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើ​ផ្លូវជាតិ​លេខ៧ ចំណុច​ភូមិ​សួង​លិច សង្កាត់​សួង​ក្រុង​សួង ។ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ដែល​បាននាំគ្នា​ជិះ​ម៉ូតូ​បន្តកន្ទុយ​គ្នា​ពី៥-៦គ្រឿង​ចេញពី​ភូមិ​រកា​ធំ ឃុំ​ជី​រោទិ៍​ទី១ ស្រុក​ត្បូងឃ្មុំ​ដើម្បី​ទៅ​ជីក​ត្រពាំង​នៅក្នុង​ទឹកដី​ខេត្តក្រចេះ​យកមក​លក់ ស្របពេល​ដែល​ជិះ​មកដល់​កន្លែងកើតហេតុ​ក៏ត្រូវ​បាន​រថយន្ត​ប្រភេទ​ធុន​តូច១បាំង​កន្លះ​បើក​បញ្ច្រាសទិស​គ្នា​ឆែ​ល​មក​បុក​ម៉ូតូ​នៅ​ចំណែក​ខាងស្តាំ​ដៃ​ពេញទំហឹង​តែម្តង ។
ប្រជាពលរដ្ឋ​រងគ្រោះ​ឈ្មោះ លី សៀក​លីម ភេទ​ប្រុស អាយុ២៨ឆ្នាំ រងរបួស​ធ្ងន់ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1M-9054 ចំណែក​ម៉ូតូ១គ្រឿង​ទៀត​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​គ្នា២នាក់​ប្តី​ប្រពន្ធ ដោយ​ប្តី​ឈ្មោះ ទូច រឿន អាយុ៤៧ឆ្នាំ រងរបួស​ធ្ងន់ ចំណែក​ប្រពន្ធ​ឈ្មោះ ហោ ស្រ៊ុន អាយុ៥៧ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។
រហូតមកដល់​ព្រឹក​ថ្ងៃទី២៣ ធ្នូ សមត្ថកិច្ច​បាន​ចុះទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ដែល​ស្ថិតនៅ​មុខផ្ទះ​របស់​ប្រជាពលរដ្ឋ គ្រាន់តែ​ឃើញ​រថយន្ត​នោះខ្មៅៗមិន​ច្បាស់​ស្លាក​លេខ​ទាល់តែសោះ តែ​ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នឹង​ខិតខំ​ស្វែងរក​រថយន្ត​បង្កហេតុ​បន្ថែមទៀត ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕


ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យស្ត្រី​ម្នាក់ស្លាប់ក្នុងថ្លុកឈាម នឹង របួសធ្ងន់២នាក់
4/ 5
Oleh
loading...