loading...

Thursday, December 22, 2016

តារាចមរៀងល្បី អ្នកនាង ពេជ្រ សោភា ធ្លាក់​ខ្លួន​ឈឺ សារជាថ្មី

ភ្នំពេញ: ឈរ​លើ​កិត្ដិស័ព្ទ​ជា​កំពូល​តារា​ចម្រៀង ពេជ្រ សោភា ​ ដែល​​មាន​អ្នក​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី នៅ​គ្រប់​សកម្មភាព​សិល្បៈ ​និង​ទោះ​ជា​កាយ​វិការ​ណា​មួយ​ជា​ការ​លេង​សើច​ខាង​ក្រៅ​សិល្បៈ​ក៏​ដោយ​នោះ ប៉ុន្តែ​តារាចម្រៀង​រូបនេះ បែរ​ជា​បរិយាយ​ពី​សារ​​ខ្លី​ទទូច​សូម​អ្នក​គាំទ្រ​ជួយ​ជូនពរ​នាង​ម្នាក់​មួយម៉ាត់​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​។
នៅ​ក្នុង​គណនីហ្វេស​ប៊ុក​ អ្នក​នាង ពេជ្រ សោភា តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​ នៅ​រ​សៀល​​ថ្ងៃ​ទី​២២ខែធ្នូ ​នាង​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចុងដៃ​មួយ​កំណាត់​ ​​បង្ហាញ​រូប​ភាព​​គ្រូពេ​ទ្យ​​ចាក់​ថ្នាំ ​ដែល​បន្ថែម​ពីសារ​ទទូច​ដល់​​អ្នក​គាំទ្រនាង​ថា៖ «បើ​បាន​ fans ជូនពរ​ម្នាក់​មួយ​ម៉ាត់​មក​ នឹង​កាន់​តែ​ឆាប់​​ជា»។​
រូប​ភាព និង​សារ​ខ្លី​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ច្រើន​ ​​លើក​ឡើង​ទាំង​ចម្ងល់​ថា៖ «ពេជ្រ សោភា តារា​ចម្រៀង​ល្បី​រូបនេះ​ឈឺអី ហើយ​​នាង​ឈឺ​នោះ​ធ្ងន់​ទេ​? ឮ​ថា​នាង​ក៏​ជា​តារា​ល្បី​មាន​អ្នក​គាំទ្រ​ច្រើន ហើយ​ចុះ​ហេតុ​អ្វី​ពេល​គ្មាន​អ្នក​គាំទ្រ​ទេ​លើក​ទឹក​ចិត្ត​បាន​​ជា​នាង​សរសេរ​សារ​​ទទូច​បែប​នេះ? គួរឲ្យ​អាណិត​នាង​ណាស់​»។
យ៉ាងណា​ក្នុង​បណ្តាញសង្គម​ពី​រូបថត​ពេទ្យ​ចាក់ថ្នាំ ដែល​តារា​ចម្រៀង​រូបនេះ​ភ្ជាប់​​នឹងសារ​​ខ្លី​នោះ ក៏​មាន​​ជាច្រើន ខម​មិន​សួរ​សុខ​ទុក្ខ​ថា៖«បង​ស្រី​កើត​អី? បងស្រី​មិន​ត្រូវ​ឈឺ​ទេ រឹងមាំ​ឡើង ប្រឹង​ថែ​សុខ​ភាព​ពួក​យើង​នឹង​លើក​ទឹក​ចិត្ត​បង​រហូត»។
តប​​នូវ​សារ​លើក​ទឹក​ចិត្ត​នោះ តារាចម្រៀង​មាន​កំណើត​មក​ពី​ទឹក​ដី​ជនបទ​នៅ​ខេត្ត ព្រៃវែង រូប​នេះ​ក៏​បន្ថែម​ពី​ពាក្យ​អរគុណ​អ្នក​គាំទ្រ នោះ​នាង​ក៏​បាន​ប្រាប់​ថា៖ «មិនអីទេ! គ្រាន់​តែ​សុខភាព​វា​ខ្សោយ​បន្តិច​ និង​ចាក់ថ្នាំទៅ​វា​នឹង​ល្អ​ឡើង​​វិញ​ហើយ ហើយ​ពេល​នេះ​ប្រសើរ​ហើយ​ដែរ​បាន​អ្នក​គាំទ្រ​ច្រើន​លើក​ទឹក​ចិត្ត»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ


តារាចមរៀងល្បី អ្នកនាង ពេជ្រ សោភា ធ្លាក់​ខ្លួន​ឈឺ សារជាថ្មី
4/ 5
Oleh
loading...