loading...

Wednesday, December 21, 2016

ចោរចិត្តព្រាន!! ចូលគាស់ផ្ទះប្រុងលួចអីវ៉ាន់ ឃើញកូនម្ចាស់ផ្ទះស្អាតសាច់សខ្ចីដេកទំនងពេកចាប់ចងដៃចងជើងរំលោភ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​សន្តិសុខ​ក្រុមហ៊ុនCISS ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌខណ្ឌ ពោធិ៍​សែន​ជ័យ​ចាប់ខ្លួន កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ នេះ ស្ថិត​​ក្នុង​ផ្ទះ​ជួល​​ក្នុងភូមិ​ត្រពាំង​​ពោធិ៍ សង្កាត់​ចោម​ចៅ បន្ទាប់​ពី​ជន​នេះ​ ​ធ្វើ​សកម្ម​ភាព​ចូល​លួច​អីវ៉ាន់​ក្នុងផ្ទះ​ ​តែ​ឃើញ​ក្មេង​ស្រី​ជាម្ចាស់ផ្ទះស្អាត ​ក៏​ចាប់នាង​​ចងដៃ​ចងជើង ហើយ​យក​ឡា​ម​វះ​ខោ ដើម្បី​​​រំលោភ តែ​ត្រូវ​​នាង​​ស្រែក​ផ្អើល​គេឯង ក៏​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​នី សត្យា អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ខាងលើ (​កន្លែង​ចាប់ខ្លួន​) ។ រីឯ​ក្មេង​ស្រី​រង​គ្រោះនិង​ម្ចាស់​ផ្ទះ​​មាន​អាយុ​១៧​ឆ្នាំ ។ ប្រភពបន្តថា មុនពេលកើតហេតុ យប់ថ្ងៃទី១៦ឈានចូល១៧ ធ្នូ កន្លងមក ជនសង្ស័យ​បានគាស់​ផ្ទះចូល​​​ដើម្បី​លួច​អីវ៉ាន់ ។ លុះពេលចូលទៅដល់ ក្មេងស្រីម្ចាស់ទំនង​ក៏មានចិត្ត​ចង់ចាប់រំលោភនាងសិន តែអ្វីដែលជននេះប៉ងមិន​បាន​សម្រេច​​ទេ ព្រោះត្រូវនាងស្រែកផ្អើល​ ក៏រត់ប្រះអាយុ​រហូតដល់ព្រឹក​ថ្ងៃទី២២ នេះ ទើប​កម្លាំងស្រាវជ្រាវចាប់ខ្លួនបានតែម្តង​ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង​សាកសួរ​នាំ​បន្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។
ប្រភព៖ កោះសន្តិភាព

ចោរចិត្តព្រាន!! ចូលគាស់ផ្ទះប្រុងលួចអីវ៉ាន់ ឃើញកូនម្ចាស់ផ្ទះស្អាតសាច់សខ្ចីដេកទំនងពេកចាប់ចងដៃចងជើងរំលោភ
4/ 5
Oleh
loading...