loading...

Friday, June 17, 2016

ជីតាដែលជាអាចារ្យ តែចិត្តជាបិសាច ចាប់រំលោភ​ចៅបង្កើតខ្លួនឯង បានសម្រេច ៦​ដង រហូតដល់នាង​មាន​ផ្ទៃពោះ​



ខេត្តកំពង់ចាម​៖ លោកតា​ពោះ​ម៉ាយ​​អាយុ​៧៧​ឆ្នាំ​ម្នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​​មូលដ្ឋាន​​​ស្រុក​ព្រៃឈរ ​ឃាត់ខ្លួន​ភ្លាមៗ​​បន្ទាប់​ពី​បែកធ្លាយ​រឿង​ចាប់រំលោភ​ចៅស្រី​បង្កើត​ម្នាក់​​អាយុ ​១៦​ឆ្នាំ ​រហូត​មាន​ផ្ទៃពោះ​៦​សប្តាហ៍ ការឃាត់ខ្លួន​លោកតា​ល្មោភ​​កាម​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​យោង​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ក្មេង​ស្រី​រងគ្រោះ​ ដោយ​ឃើញ​អាកា​រៈ​របស់​កូន​មិន​ស្រួល​ហើយ​បាន​នាំទៅ​ឲ្យ​​គ្រូពេទ្យ​ពិនិត្យ​ទើប​បែកធ្លាយ​កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៧ មិថុនា ២០១៥ ស្ថិតនៅ​ភូមិ​ទន្លេ​ស ឃុំ​ត្រ​ពាំ​ព្រះ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។
​ឪពុក​បង្កើត​ក្មេងស្រី​រងគ្រោះ ឈ្មោះ វ​ន័ ទ្រូ អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​ស ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ខ្លួន​មាន​ប្រពន្ធក្រោយ បាន​ទៅ​រស់នៅ​កន្លែង​ផ្សេង ទុក​ឲ្យ​ក្មេងស្រី​រងគ្រោះ   ឈ្មោះ ប​.​ល​.​ដ អាយុ ១៦​ឆ្នាំ ឈ្មោះ​ប​.​ល​.​ដ អាយុ ១៦​ឆ្នាំ រស់នៅ​ជាមួយ លោកតា​បង្កើត តាំងពី​តូច​ក្រួច​ឆ្មា បន្ទាប់ពី​ម្តាយបង្កើត​របស់​នាង​បាន​ស្លាប់​។ ជនសង្ស័យ មានឈ្មោះ ឡឹង ហម អាយុ ៧៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ បាន​រង​ការចោទប្រកាន់ថា បាន​រំលោភ​ចៅស្រី​បង្កើត ៦​លើក ជា​បន្តបន្ទាប់ ចាប់ពី​ក្នុង​កំឡុង មុន​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៥ មកម្ល៉េះ គ្រា​ដែល​នាង រស់នៅ​ជាមួយ​គាត់ តាំងពី​តូច​មក​នោះ​។
ការប្តឹង​នេះ​បានកើត​ឡើង បន្ទាប់ពី​ឪពុក​ក្មេងស្រី​រងគ្រោះ មានការ​សង្ស័យ ក៏​នាំ​កូន​ទៅពិនិត្យ​ផ្ទៃពោះ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​គ្រូពេទ្យ បាន​បញ្ជាក់ថា នាង​មាន​ផ្ទៃពោះ ៦​ស​ប្តា​ស៍​ទៅហើយ​។ យ៉ាងណាក៏ដោយ ករណីនេះ លោកតា​ជាប់ចោទ បាន​បដិសេធថា ខ្លួន មិនបាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់​ទេ ដោយ​អះអាងថា ធ្វើ​អីចឹង​ទៅ​មិន​រួច​រួច ព្រោះ​ចៅ​គាត់​មិន​គ្រប់ទឹក​។ ករណីនេះ​សមត្ថកិច្ច គ្រាន់តែ​ឃាត់ខ្លួន​លោកតា មក​សួរនាំ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ពាក្យបណ្តឹង និង​មានការ​ឆ្លើយ ដាក់បន្ទុក​ពី នារី​រងគ្រោះ​៕






ជីតាដែលជាអាចារ្យ តែចិត្តជាបិសាច ចាប់រំលោភ​ចៅបង្កើតខ្លួនឯង បានសម្រេច ៦​ដង រហូតដល់នាង​មាន​ផ្ទៃពោះ​
4/ 5
Oleh
loading...