loading...

Sunday, June 5, 2016

មានប្រពន្ធហើយ លួចមានស្រីកំណាន់ ហើយស្បថថាបើស្លាប់ៗទាំងពីរនាក់ ដល់រឿងបែកដល់ប្រពន្ធដើម បាញ់សំលាប់ទាំងពីរនាក់


ស្នេហាអាថ៌កំបាំងដែលកប់ទុកអស់រយ:ពេលជាយូឆ្នាំកន្លងមកហើយ រវាងគ្រួសារពីរដែលរស់ក្នុងស្រុកភូមិជាមួយគ្នា ហើយក៏ត្រូវជាប់សាច់សាលោហិតជាមួយគ្នាផងដែរ ។ លុះដល់ពេលបែកធ្លាយរឿងស្នហាអាថ៌កំបាំង កើតការខ្មាសញាតិមិត្តក្នុងភូមិផងរបងជាមួយ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយកាំភ្លើងកែច្នៃស្លាប់ភ្លាមៗយ៉ាងអណោចអធ័ម ។ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០១៦ នៅភូមិ ៣ ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី ។បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ជឿន សារិន ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយធ្វើអត្តឃាត និង មានប្រពន្ធឈ្មោះ អួក ចាន់រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ និងមានកូនស្រីម្នាក់អាយុ ៩ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។បើតាមការឲ្យដឹងពីស្ត្រីជាប្រពន្ធរបស់ជនបង្កបានឲ្យដឹងថា ប្តីរបស់នាងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ដែលត្រូវជាបងប្អូនជីដូនមួយរបស់នាងអស់រយ:ពេលជាយូរឆ្នាំមកហើយ គឺជាស្នេហាអាថ៌កំបាំង ដោយស្បថស្បែនឹងគ្នាថា «ប្រសិនបើត្រូវស្លាប់ គឺប្តូស្លាប់ជាមួយគ្នា ហើយស្ត្រីកំណាន់ចិត្តរបស់ប្តីនាងនោះ ត្រូវបានគេស្គាល់ឈ្មោះថា ថ ធ អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នាមានប្តីឈ្មោះ ធន់ ភា អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ នឹងមានកូនក្នុងបន្ទុកចំនួន ៣ នាក់ ។ក្រោយពេលកើតហេតុ ប្តីរបស់ខ្លួន ( ស្លាប់ ) ដោយបានយកកាំភ្លើង កែច្នៃ ទៅបាញ់គូកំណាន់ចិត្តដល់ផ្ទះ ដែលមានចម្ងាយពីគ្នាប្រមាណជាង ១០០ ម៉ែត្រប៉ុណ្ណោះ ក្នុងបំណងឱ្យនាងស្លាប់មុន ( តែចៃដន្យមិនស្លាប់ ) រួចហើយគេក៏ត្រឡប់មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯងជាក្រោយ នៅខាងក្រោយផ្ទះរបស់ខ្លួនក្បែរទ្រុងមាន់តែម្តង ។បើតាមការឲ្យដឹងពីស្ត្រីកំណាន់ចិត្តរបស់ជនបង្កបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ឃើញបុរសបង្កដែលក្នុងដៃមានកាន់អាវុធមួយដើមលាក់នៅពីក្រោយខ្នង ដើរសំដៅមកផ្ទះរបស់ខ្លួន ពុំមាននិយាយស្តីអ្វីក្រៅពីស្ទុះមកចាប់កដៃនាង ហើយអូសចេញទៅក្រៅផ្ទះ ពេលនោះនាងក៏បានរើបម្រាសយ៉ាងខ្លាំង ហើយបុរសខាងលើក៏លើកកាំភ្លើងភ្ជង់បាញ់ចំក្បាលរបស់នាង តែជាចៃដន្យគ្រាប់កាំភ្លើងបានផ្ទុះឡើងស្របពេលដែលនាងគ្រវាសដៃកៀសកាំភ្លើងចេញ សំណាងល្អគ្រាប់បានផ្លាតផុត ប៉ុន្តែម្ស៉ៅរំសេវបានប៉ះផ្ទៃមុខរបស់នាងខាងស្តាំរងរបួសស្រាល ។ ចំណែកជនបង្កដោយស្មានតែនាងត្រូវគ្រាប់ស្លាប់ហើយ ក៏បោះកាំភ្លើងចោលក្នុងព្រៃ ហើយស្រូតប្រញាប់ទៅផ្ទះទាញកាំភ្លើងមួយដើមទៀតមកបញ្ចប់ជីវិតខ្លួនឯងតែម្តងទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការរងនគរបាលស្រុកកូនមុំ លោក រ៉េន មុត បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច្ឆ័យលើសាកសពជនបង្កឃើញថា អត្តឃាតជនបានបាញ់ខ្លួនឯងចំសៀតផ្កាខាងស្តាំធ្លាយទៅសៀតផ្កាខាងឆ្វេង ។ ជនបង្កបានប្រើប្រាស់អាវុធកែច្នៃចំនួន ២ ដើម ( វែង ១ ដើម និង ខ្លី ១ ដើម ) ប្រើប្រាស់កាំភ្លើងខ្លីទៅសម្លាប់គូកំណាន់ចិត្ត ( មិនបានសម្រេច ) ហើយបោះកាំភ្លើងចូលក្នុងព្រៃ ។ ចំណែកកាំភ្លើងវែងប្រើសម្រាប់បាញ់សម្លាប់ខ្លួនឯង ។លោក រ៉េន មុត បានបញ្ជាក់ទៀតថា ករណីឃាតកម្មខាងលើនេះ គឺបង្កឡើងដោយខ្លួនឯងពិតប្រាកដមែន៕

ស្រីកំណាន់

មានប្រពន្ធហើយ លួចមានស្រីកំណាន់ ហើយស្បថថាបើស្លាប់ៗទាំងពីរនាក់ ដល់រឿងបែកដល់ប្រពន្ធដើម បាញ់សំលាប់ទាំងពីរនាក់
4/ 5
Oleh
loading...