loading...

Saturday, June 4, 2016

ពលករខ្មែរចំនួន៥៤នាក់ រងគ្រោះនៅប្រទេសឥណ្ឌូណេស៊ី បានវិលត្រឡប់មកកម្ពុជាវិញ ស្របពេល សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យម៉ាឡេស៊ី ទទួលពលករពីកម្ពុជាអោយបានច្រើនថែមទៀត

​ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូនេស៊ី បានសហការជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) បានរៀបចំមាតុភូមិ និវត្តន៍របស់ពលករខ្មែររងគ្រោះចំនួន ៥៤ នាក់ ពីកោះ Pontianak ប្រទេសឥណ្ឌូណេស៊ី ត្រឡប់មកប្រទេសកម្ពុជាវិញ។
ចំណែកស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ក៏បានអន្តរាគមន៍ជួយពលការិនីខ្មែរម្នាក់ឲ្យបានត្រឡប់មកកម្ពុជាវិញផងដែរ។នេះបើយោងតាមសេចក្ដីជូន
ដំណឹងរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់ប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៦ ម្នេះ ។ ដោយក្រុមពលកររងគ្រោះទី១ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ដែលមានគ្នា២៧
នាក់ ហើយក្រុមទី២មកដល់កម្ពុជានៅ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ មានគ្នា២៧នាក់ដែរ ហើយកម្មការិនីម្នាក់ទៀតបានមកដល់កម្ពុជាវិញកាលពីថ្ងៃ២៩ខែ ឧសភា ឆ្នាំ២០១៦កន្លងទៅនេះ៕



ពលករខ្មែរចំនួន៥៤នាក់ រងគ្រោះនៅប្រទេសឥណ្ឌូណេស៊ី បានវិលត្រឡប់មកកម្ពុជាវិញ ស្របពេល សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យម៉ាឡេស៊ី ទទួលពលករពីកម្ពុជាអោយបានច្រើនថែមទៀត
4/ 5
Oleh
loading...