loading...

Sunday, June 5, 2016

ឃាត់ខ្លួថៅកែហាង មួយកន្លែង ដែលធ្វើម៉ែយ៉ែម យកតារាអោយតាតា ម្តង ចន្លោះ 1500$ - 2500$ តាមល្បីនិងមិនសូវល្បី


ក្មេងស្រីម្នាក់បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃប្ដឹងថៅកែស្រីវ័យក្មេងនៃហាងកាត់សក់ផាត់មុខធ្វើក្រចក អាហួយ ម្នាក់ពីបទគំរាមកំហែងអាយុជីវិតលើរូបនាងនិងកូនជាងម្នាក់ទៀតដែលបានដឹងពីរឿងរកស៊ីជួញដូរផ្លូវភេទតាមរយៈដើរទាក់ស្រីក្នេងៗទុកឲ្យតាតា យកទៅរួមភេទ ។យោងតាមកំណត់ហេតុសាកសួររបស់សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្ត្រីដែលជាម្ចាស់បណ្ដឹងបានឲ្យដឹងថារូបនាងបានទៅធ្វើការនៅហាងកាត់សក់ កក់សក់ ផាត់មុខ ធ្វើក្រចកនៅហាងមួយឈ្មោះ អាហួយ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ម្ដុំលក់ស៊ុបគោ ដោយចែកភាគរយជាមួយម្ចាស់ហាង ។តាំងពីនាងទៅធ្វើការបានជាង២ខែមកម្ចាស់ហាងឈ្មោះ អាហួយ ដែលមានវ័យខ្ទង់ ៣០ ឆ្នាំរូបនោះចេះតែនិយាយលួងលោមរូបនាងអោយតុបតែងខ្លួនស្លៀកពាក់ឲ្យស្អាតដើម្បីងាយរកលុយហើយប្រាប់ថាបើចង់បានលុយត្រូវទៅដេកជាមួយតាតាឬថៅកែៗឬឲ្យគេចិញ្ចឹម ។ ពេលខ្លះក្រោយពីចប់ការងារថៅកែហាងបាននាំនាងទៅហូបចុកនៅតាមហាង ជួបជាមួយតាតាឬថៅកែកូរ៉េជាដើមហើយតែងតែសួរនាងថាព្រមទេ ? បើព្រមដេកជាមួយគេនឹងបានលុយច្រើនជាដើម តែនាងតែងតែបដិសេធថានាងមិនធ្វើដូច្នេះទេទោះអត់លុយយ៉ាងណាក៏ដោយ ។ក្រោយមកថៅកែហាងរូបនេះក៏នាំបងប្អូនស្រីជីដូនមួយរបស់គេពីខេត្តតាកែវយកមកនៅជាមួយរួចហើយឲ្យធ្វើការតុបតែងខ្លួនទិញខោអាវអោយស្លៀកពាក់ស្អាតៗនិងតែង តែនាំទៅជួបអ្នកនេះអ្នកនោះនៅខាងក្រៅដើម្បីលួងលោមឲ្យដេកជាមួយគេដើម្បីបានលុយ ច្រើនដូចជាពេលមួយនោះគេបាននាំនាងទៅឲ្យតាតាមើលដល់ខេត្ត កំពង់ចាម តែប្អូនស្រីជីដូនមួយនោះក៏មិនព្រមធ្វើតាមដូចគ្នា ។ ជារឿយៗពួកនាងតែងតែស្ដាប់ឮថៅកែស្រីនិយាយទូរស័ព្ទទាក់ទងអ្នកនេះឲ្យអ្នកនោះពេលខ្លះភ្ញៀវស្រីកាលីបៗមកធ្វើខ្លួននៅហាងក៏ថៅកែនិយាយបញ្ចុះបញ្ចូលឲ្យទៅរកតាតានឹងបានលុយច្រើនហើយបើភ្ញៀវណាព្រមគេមានរថយន្តកាមរីហាយប្រ៊ីកស៊េរី ០៧ ពណ៌សមួយគ្រឿងជាអ្នកជូនទៅជួបទៀតផង ។ក្រោយមកដោយសារតែរូបនាងនិងប្អូនស្រីជីដូនមួយមិនព្រមនិងដឹងពីរឿងរកស៊ីខុសច្បាប់របស់គេច្រើនស្រាប់តែនៅពាក់កណ្ដាលខែឧសភានេះគេធ្វើការគំរាមកំហែងថាដឹងរឿងគេច្រើនហើយបើហ៊ានប្ដឹងឬយករឿងនេះទៅប្រាប់គេ គេនឹងជួលក្មេងស្ទាវអោយមកវាយសម្លាប់ទាំងពីរនាក់ចោលតែម្ដងដែលការគំរាមនេះធ្វើឥ្យប្អូនជីដូនមួយឈ្មោះ អានិច ភ័យក៏រត់ទៅនៅស្រុកបាត់ទៅហើយរូបនាងក៏បានរត់ចេញឈប់ធ្វើការនៅហាងនោះតទៅទៀតដែរតែដោយមានការព្រួយបារម្ភពីការតាមព្យាបាទ ដល់អាយុជីវិត ទើបរូបនាងសំរេចទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដើម្បីការពារជីវិតរបស់នាង ។ពេលនេះសមត្ថកិច្ចកំពុងសាកសួរនាងទាក់ទងនិងរឿងរ៉ាវនេះហើយថៅហាងអ៊ុតសក់យីហោ”អាហួយ”ទំនងជាដឹងខ្លួនបានប្ដូរឈ្មោះហាងមកដាក់ឈ្មោះផ្សេងវិញ។ទោះជាយ៉ាងណាក៏ដោយអ្នកយកពត៌មានរបស់យើងមិនអាចទាក់ទងម្ចាស់ហាងអ៊ុតសក់ «អាហួយ»បានឡើយ ៕

ឃាត់ខ្លួថៅកែហាង មួយកន្លែង ដែលធ្វើម៉ែយ៉ែម យកតារាអោយតាតា ម្តង ចន្លោះ 1500$ - 2500$ តាមល្បីនិងមិនសូវល្បី
4/ 5
Oleh
loading...