loading...

Friday, May 27, 2016

កូនកំលោះសែនអភ័ព!​!​!​!​ ឡើងកាប់មែកឈើដើម្បីសង់រោងការ​ កាប់ចំខ្សែរភ្លើងឆក់ស្លាប់ភ្លាមមួយរំពេច​ ​នាង​ជាគូ​ដណ្តឹងយំ​ឱបសព​ជន​រងគ្រោះ​យ៉ាង​​ក្តុក​ក្តួល​ និង​សោក​សង្រេងបំផុត ​

ខេត្ត​​កណ្តាល ៖ ​បុរស​ម្នាក់​នៅតែ​ជាង​២០​ថ្ងៃទៀត​ត្រូវចូល​រោង​ការ​ធ្វើ​​​ជា​កូន​កំលោះ​ តែដោយ​គ្រោះ​អកុសល​​ត្រូវបាន​ឆក់​ចរន្ត​អគ្គិសនី​​ស្លាប់​មួយ​រំពេច ខណៈ​ពេល​កំពុង​កាប់​ដើម​ឈើ ហើយ​កាប់​ចំ​​ខ្សែភ្លើង​​ បណ្តាល​ឱ្យដាច់​​ឆក់​ខ្លួន​ឯង កាលពី​វេលា​ម៉ោង​​១២​និង​៣០​នាទី ថ្ងៃត្រង់​​ថ្ងៃទី ៦ ឧសភា នៅ​ភូមិ​ទួល​ក្រសាំង ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។ ​ហេតុ​ការណ៍​នេះ​គ្រាន់​តែ​​ដឹង​​​ដល់​នាង​ជាគូ​ដណ្តឹង​ភ្លាមៗ​​​ក៏​បាន​មក​យំ​សោក​សៅ​ឱបសព​ជន​រងគ្រោះ​យ៉ាង​​ក្តុក​ក្តួល​ និង​សោក​សង្រេងបំផុត រួមទាំង​​ក្រុម​គ្រួសារ​​ទាំងសង​ខាង។ ​
ជនរងគ្រោះ​​ត្រូវ​បាន​គេ​ស្គាល់​​​ថា ឈ្មោះ​​ពៅ ចំរើន ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ ៕

កូនកំលោះសែនអភ័ព!​!​!​!​ ឡើងកាប់មែកឈើដើម្បីសង់រោងការ​ កាប់ចំខ្សែរភ្លើងឆក់ស្លាប់ភ្លាមមួយរំពេច​ ​នាង​ជាគូ​ដណ្តឹងយំ​ឱបសព​ជន​រងគ្រោះ​យ៉ាង​​ក្តុក​ក្តួល​ និង​សោក​សង្រេងបំផុត ​
4/ 5
Oleh
loading...