loading...

Monday, May 23, 2016

ប្តីចិត្តតិរច្ឆាន្ត​ វ៉ៃបង្ខំប្រពន្ធមានផ្ទៃពោះ​ អោយទៅរកលក់ខ្លួននៅតាមសួន​ច្បារវត្តភ្នុំ

រាជធានីភ្នំពេញ ៖ ​ស្ត្រី​​វ័យ​ក្មេង​ម្នាក់​​ត្រូវបាន​ប្តី​ហេង​ស៊យ​វាយ​ធ្វើ​បាប​បង្ខំ​ឱ្យ​រក​ស៊ី​លក់​​ខ្លួន​នៅ​តាម​សួន​ច្បារ​វត្ត​ភ្នំ​ទាំង​មាន​ផ្ទៃ​​ពោះ​ជាង​១​ខែ​ ហើយ​នាង​បាន​ជិះ​ម៉ូតូ​​ឌុប​រត់​គេច​ខ្លួន​ ​ទៅ​រក​ប៉ូលិស​​អង្គ​ភាព​គោល​ដៅ​​ទី​៣ ឱ្យ​ជួយ​អន្តរាគមន៍។
ស្ត្រី​អភ័ព្វ​​រូប​នេះ​​អាយុ​១៩​ឆ្នាំ ​ជាអតីត​សន្តិ​សុខ​ឯក​ជនមួយ ​មាន​ទី​​លំនៅ​​​ផ្ទះ​​ជួល​ម្តុំ​វិហារ​អ៊ិស្លាម​​បឹងកក់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ​និងមាន​ស្រុក​កំណើត​នៅ​ភូមិ​ក្បាល​ដំរី ឃុំ​គោ​កព្រិច ​ស្រុក​គិរីវង់ ខេត្តតាកែវ ។

​តាម​មន្ត្រី​ប៉ូលិស​​អង្គ​​ភាព​​គោល​ដៅ​ទី៣ ​ឱ្យ​ដឹងថា ​ស្ត្រីវ័យ​ក្មេង​ម្នាក់​នោះ​បាន​ជិះ​ម៉ូតូ​ឌុប​ទាំង​ទឹក​ភ្នែក​មក​រក​ប៉ូលិស​ដែល​​ប្រចាំ​ការ​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វា​ឱ្យ​​ជួយ​អន្តរាគមន៍​​​បន្ទាប់​ពី​ប្រុស​ស្នេហ៍​បង្ខំ​ឱ្យ​រក​ស៊ី​ផ្លូវភេទ ។

តាម​ស្ត្រី​រងគ្រោះ​បាន​ឱ្យ​ដឹងទាំង​ទឹក​ភ្នែក​ថា នាង​ជា​កូន​​កំព្រា​តាំងពី​តូច​រស់​នៅជា​មួយ​ជីដូន​ហើយ​មក​ភ្នំពេញ​ធ្វើការ​ជា​សន្តិ​​សុខ​ឯក​ជន​មួយ ប្រមាណ​ជិត​១​ឆ្នាំ​​​នាង​មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​ជា​មួយ​ជន​ជាតិ​ចិន​ម្នាក់​រហូត​មាន​ផ្ទៃ​​ពោះ គ្រាន់​តែ​​ដឹងថា មាន​ផ្ទៃ​ពោះ​​ជនជាតិ​​ចិន​​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ ។ លុះ​ក្រោយ​មក​​ប្រមាណ​កន្លះ​ខែ​មុន​ក៏ បាន​ជួប​ជា​មួយ​បុរស​ម្នាក់​​ទៀត​ឈ្មោះ​រ័ត្ន ​អាយុ​២៦​ឆ្នាំ ​ជា​ទាហាន ​​ហើយ​បាន​រួម​រស់​ជា​មួយ​គ្នា ។ ការ​រស់​នៅ​ជា​មួយ​ប្តី​ហេង​ស៊យ​​នោះ មិន​បាន​​ធ្វើ​ឱ្យ​ជីវិត​នាង​មាន​សេចក្តី​សុខ​នោះ​ទេ ត្រូវ​ប្រុស​ស្នេហ៍​វាយ​បង្ខំ​​ឱ្យរកស៊ី​​ផ្លូវភេទ ដើម្បី​យក​ប្រាក់​​មក​ឱ្យ​​ផឹក​ស៊ី និង​ជក់​គ្រឿងញៀន៕

ប្តីចិត្តតិរច្ឆាន្ត​ វ៉ៃបង្ខំប្រពន្ធមានផ្ទៃពោះ​ អោយទៅរកលក់ខ្លួននៅតាមសួន​ច្បារវត្តភ្នុំ
4/ 5
Oleh
loading...